Overblog
Suivre ce blog Administration + Créer mon blog
18 août 2019 7 18 /08 /août /2019 08:09

ជាថ្ងៃដែលលោក សម រង្សី ប្រកាសជាឧឡារិកថានឹងវឹលត្រឡប់ចូលស្រុកខ្មែរវិញ។ គាត់សង្ឃឹមថា ថ្ងៃនោះនឹងអាចមានដំណោះស្រាយនយោបាយ តាមឧបាស្រ័យអនុគ្រោះទោសពីសំណាក់ព្រះមហាក្សត្រដល់រូបគាត់ តាមការស្នើពី ហ៊ុន សែន ព្រោះវាជាទម្លាប់បុណ្យជាតិ។ ចុះបើព្រឹត្តិការណ៏នេះ វានឹងអាចកើតឡើងពិតគឺច្បាស់ជាមានដំណោះស្រាយជាថ្មី រវាង រង្សី នឹង សែន ក្នុងនោះ គឺអ្វីៗដែល រង្សី លើកឡើងថាជាបញ្ហាស្លាប់រស់របស់ជាតិ ដែលរបបភ្នំពេញជាអ្នកធ្វើ វានឹងអាច នរៈនេះ បំភ្លេចចោលជាថ្មី រួមទាំង ការដោះលែង គឹម សុខា និង ដំណើរការឡើងវិញ នៃគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើសម្បទាន ជាមួយ ហ៊ុន សែន។ យើងឃើញថា វឹលចុះវឹលឡើង រង្សី ត្រឡប់មករក ហ៊ុន សែន ដដែល។ តែ រង្សី ភ្លេចគិតថា ទំនាស់ គាត់ នឹង សែន វាមានធម្មជាតិ ជាទំនាស់បុគ្គលឯកជន នៅត្រង់ចំណុច ដែលគាត់ចោទប្រកាន់ គ្មានភ័ស្តុតាងជាក់ស្តែងថា ហ៊ុន សែន ជាអ្នកនៅពីក្រោយគ្រោះថ្នាក់ដល់ស្លាប់ ហុក ឡងដី ដែលមានកូនប្រុស ជាកូនប្រសារ ហ៊ុន សែន។

Partager cet article
Repost0
17 août 2019 6 17 /08 /août /2019 06:55

នៅស្រុកខ្មែរសព្វថ្ងៃ ពួកអ្នកក្រ ជាការី-រិនី ធ្វើការដ៏លំបាកសំរាប់តែរស់រស់តែប៉ុណ្ណោះ។ ក្រៅតែពីប្រាក់ខែតិចតួច ការី-រិនី គ្មានមានប្រព័ន្ធគាំពារសង្គម ដូចយ៉ាងប្រព័ន្ធសុខភាព, ប្រាក់ឧបត្ថម្ភគ្រួសារ ពីសំណាក់អង្គការសង្គមកិច្ច នៃរដ្ឋាភិបាល។ កង្វះនេះ វាបង្កបញ្ហា នៃការចែករំលែកផលកើតពីការអភិវឌ្ឍន៏សេដ្ឋកិច្ច ដែលរបបដឹកនាំ គេតែងតែលើកឡើងថាជា សគុណរបស់ខ្លួន។ រូបភាព នៃវឌ្ឍនភាពសព្វថ្ងៃ លាក់ការពិតសង្គម ដែលនៅក្នុងការពិតនោះ វាមានបង្កើតគម្លាតធំ រវាងអ្នកមានមួយក្តាប់នឹងអ្នកក្រមួយនគរ។

Partager cet article
Repost0
14 août 2019 3 14 /08 /août /2019 04:18

មួយជំហានម្តងៗ វាមិនឆ្លើយតបទៅនឹងបរិបទខ្មែរទៀតទេ ព្រោះពេលវេលានេះ វាជាពេលរបស់របបផ្តាច់ការ ប្រើគ្រប់មធ្យោបាយ ក្រៅផ្លូវច្បាប់ និង បង្កើតច្បាប់សំរាប់កម្រាមសឹកសត្រូវរបស់គេ ហើយ ដែលគេទុកជា សត្រូវទី១របស់គេ គឺ « សេរីភាព នៃប្រជាពលរដ្ឋ »។ អ្វីដែលជាគុណប្រយោជន៍មួយស្របក់ពេល ដែលរបបផ្តាច់ការ គេផ្តល់ឲ វាជាតម្លៃ នៃការបាត់បង់ នូវសេរីភាពនេះឯង។

Partager cet article
Repost0
21 juillet 2019 7 21 /07 /juillet /2019 04:25

ការណ៏ដែលក្រុម សម រង្សី ប្រើការពាក្យស្លោកថា « សម រង្សី និង កឹម សុខា ជាមនុស្សតែមួយ » ជាការចាំបាច់សំរាប់បង្ហាញ នូវការបន្តសកម្មភាព នៃគណបក្ស លើឆាក ជាតិ និង អន្តរជាតិ នៅពេលដែលប្រធានពេញច្បាប់ គ្មានលទ្ធភាព ធ្វើសកម្មភាពនយោបាយ។ ប៉ុន្តែ ចំពោះក្រុម កឹម សុខា, ប្រយោគនេះ វាមិនអាចទទួលយកបានដោយមានអំណរ ព្រោះវាអាចមាន គ្រោះថ្នាក់ដល់ កឹម សុខា ទៅវិញ។ បើសិនជាទំនាស់រវាងក្រុមទាំងពីរ វាឋិតនៅលើចំណុច ដែលបានរៀបរាប់ ជាសម្មតិកម្មខាងលើនេះ គឺវាជាគំនិតកញ្ជោត និង ជាបរាជ័យបន្តទៀតនៅចំពោះមុខអំណាចផ្តាច់ការជំនាញជាញជ័យ។ សួរថា តើបុគ្គល សម រង្សី ជាចម្លើយទៅនឹងការចាំបាច់ នៃស្ថានការណ៏ដែរឬទេ ?

Partager cet article
Repost0
18 juillet 2019 4 18 /07 /juillet /2019 18:50

សំនួរនេះ សមនឹងលើកយកមកពិចារណា ក្នុងគំនិត រកការពិត អំពី វិសាលភាពនយោបាយ របស់វានៅស្រុកខ្មែរ។ ពាក្យស្លោកនេះ មានគោលដៅ នយោបាយជាឧត្តមគតិ ដើម្បីបង្ហាញ នូវគោលការណ៏ នៃសីលធម៏សង្គម ដែលអ្នកប្រកាសប្រកាន់យកចំពោះមុខគូប្រឆាំងរបស់ខ្លួន។ ពាក្យសត្រូវ នៅក្នុងបរិបទខ្មែរ គឺជាចម្លើយចំពោះអំពើ របស់គណបក្សកាន់អំណាច ដែលទុកអ្នកប្រឆាំងនឹងខ្លួន ជាសត្រូវដាច់មុខ ហើយធ្វើគ្រប់មធ្យោបាយទុច្ចរិត ដើម្បីយកឈ្នះជាដាច់ខាត។ ដូច្នេះ ប្រយោគ « មិនយកខ្មែរណាជាសត្រូវ » គឺប្រកាសឡើង នៅក្នុងស្មារតី អោយមាន ការផ្លាស់ប្តូរអ្នកដឹកនាំតាមសន្តិវិធី ពោលថា សត្រូវនយោបាយក៏ជាខ្មែរ ហើយខ្មែរនិងខ្មែរ មិនមែនជាសត្រូវនឹងគ្នានោះឡើយ។

Partager cet article
Repost0
13 juillet 2019 6 13 /07 /juillet /2019 05:26

សំនួរនេះ សមនឹងលើកយកមកពិចារណា ក្នុងគំនិត រកការពិត អំពីវត្តមាន ជាប្រយោជន៏ របស់លោក កឹម សុខា នៅក្នុងការតស៊ូដើម្បីតម្រង់វិញ នូវលទ្ធិប្រជាធិបតេយ្យ។ ជារាងកាយ សព្វថ្ងៃនេះ លោក កឹម សុខា ជាអ្នកទោសមនសិការ ជាប់ឃុំឃាំងនៅក្នុងភូមិគ្រឹះរបស់គាត់។ ស្ថានភាពនេះ ជាជម្រើសផ្ទាល់របស់គាត់។ មូលហេតុ គឺសុខភាព, ពោលថា ជម្ងឺរបស់គាត់ ត្រូវចាំបាច់មានការពិនិត្រវេជ្ជសាស្ត្រទៀងទាត់, ដែលនាំអោយគាត់ សំរេចចិត្តយល់ព្រម ទទួលយកលក្ខខណ្ឌតឹងរ៉ឹងមួយចំនួន របស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ទេរទីកន្លែងឃុំឃាំង។

Partager cet article
Repost0
11 juillet 2019 4 11 /07 /juillet /2019 04:54

សំនួរនេះ សមនឹងលើកយកមកពិចារណា ក្នុងគំនិត រកការពិត អំពីវត្តមាន ជាប្រយោជន៏ របស់លោក សម រង្សី នៅក្នុងឆាកនយោបាយនៅក្នុងស្រុកខ្មែរ។ គេអាចទុកលោក សម រង្សី ជានយជន (អ្នកនយោបាយ) ជើងចាស់ម្នាក់ នៅមានប្រជាប្រិយភាព ទោះបីលោក បានធ្វើកំហុស មួយចំនួននៅក្នុង សកម្មភាពនយោបាយរបស់លោក។

Partager cet article
Repost0
27 juin 2019 4 27 /06 /juin /2019 05:16

ការនាកម្ម (démarche) បែបនេះ វាហាក់បីដូចជា ពួកនោះ ធ្វើមិនដឹងថា រាស្ត្រខ្មែរ គាត់ចង់បានអ្វីពិតប្រាកដនៅឡើយ ដោយនាំគ្នា បំភ្លេច ជាចេតនាថា នៅស្រុកខ្មែរ បញ្ហា មិនមែនកើតមក ពីប្រជារាស្ត្រ មិនបានចូលរួមសកម្ម នៅក្នុងនយោបាយជាតិនោះឡើយ គឺអំណាចផ្តាច់ការទេ វាខាឃាំងមិនអោយប្រជារាស្ត្រ មានសេរីភាពពេញលេញ ជាពលរដ្ឋ។ ការនាកម្មនេះ គឺជាខ្យល់ថ្មី សំរាប់អំណាចផ្តាច់ការ បន្តរស់ ទេហៈ ? ចាស់ថាថ្មី ជាគ្រោះថ្នាក់ណាស់ សំរាប់ជាតិ៕

Partager cet article
Repost0
22 juin 2019 6 22 /06 /juin /2019 03:19

ក្រោយពីការរលំ នៃរបងទីក្រុង ប៊ែកឡាំង នៅឆ្នាំ ១៩៨៩, គេឃើញថា កម្លាំងនៃលទ្ធិប្រជាធិបតេយ្យ មានការរីកចំរើនរហ័ស នៅក្នុងបណ្តាលប្រទេសខាងកើត នៃទ្វីបអឺរ៉ុប។ វាគឺជាទីបញ្ចប់ នៃប្រវត្តិសាស្ត្រ ដែលលោក Francis Fukuyama បានសរសេរ អំពីជ័យជំនះ នៃលោកសេរី លើលោកកុម្មុយនិស្ត។ តែបន្ទាប់ក្រោយមក វាមានកើត នូវគំនិតជាតិនិយមជ្រុលនៅលើពីភពលោក និង ចលនាសាសនានិយម នៅក្នុងបណ្តាលប្រទេសអ៊ីស្លាម ដែលនាំអោយពិភពលោក ធ្លាក់ទៅក្នុងអសន្តិសុខមិនទៀង សូម្បីតែ សហរដ្ឋអាមេរិច ដែលជាមហានគរប្រជាធិបតេយ្យ ក៏ជួបប្រទះ នូវបាតុភូតនេះដែរ។

Partager cet article
Repost0
20 juin 2019 4 20 /06 /juin /2019 10:03

ការញញឹមខ្មែរ ធ្លាប់មានកេរ៏ឈ្មោះជាទេសចរណ៏។ ដូចជា ស្ត្រីទេពអប្សរ លើផ្ទាំងសីលា នៃប្រាសាទបុរាណខ្មែរ ផ្សព្វផ្សាយ នូវស្នាមញញឹម នៅក្នុងបរិយាការណ៍ឧទ្យាន ជាសិប្បនិម្មិត ស្រមុតចិត្ត សំរាប់អ្នកទេសចរណ៏គ្រប់សញ្ញាតិ ដែលបានមកទស្សនា។ មែនពិតហើយ នៅក្នុងជីវិតប្រចាំថ្ងៃ រាស្ត្រខ្មែរ តែងតែយក នូវការញញឹម ជាចម្លើយ នៃភាពអៀនបៀនរបស់ខ្លួន។ ដោយកម្រ គេបានទទួលចម្លើយ ចំពោះសំនួរទីមួយ ពីបថុជ្ជនខ្មែរ លើកលែងតែស្នាមញញឹមរបស់គាត់។

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens