Overblog
Suivre ce blog Administration + Créer mon blog
5 décembre 2020 6 05 /12 /décembre /2020 05:59

កំណាព្យនេះ តែង សំរាប់ រំឭក អនុស្សាវរីយ៏ រូបថត ភរិយាខ្ញុំ ដែល ខ្ញុំថតនាង នៅ កោះបាលី ប្រទេស ឥណ្ឌូណេស៊ី។ ពេលវេលា ដើរលឿនណាស់ តែ សេចក្តី ស្រឡាញ់ វា ផ្តិត ជាប់ នៅក្នុង ខ្លឹមចិត្ត។

Partager cet article
Repost0
27 novembre 2020 5 27 /11 /novembre /2020 03:24

ម្សិលម៉ិញពៅស្ងួន ញញឹមស្នេហ៏ផ្អែម ញញឹមប្រាប់ថែម ថាមានតែយើង អូននិងបងសាង ស្នេហាជារឿង ខ្លឹមចិត្តផ្សំគ្រឿង សម្ងាត់បេះដូង។

Partager cet article
Repost0
22 novembre 2020 7 22 /11 /novembre /2020 14:57

ផ្កាសស្រស់ពៅសៀតលើកាណ៏ គឺបុស្បា ទេពឈ្មោះចំប៉ា សមជាតិនឹងភ័ក្ត្រាអូនណ៎ា! អប្សរាខ្វារដួងចិត្តបង។

Partager cet article
Repost0
20 novembre 2020 5 20 /11 /novembre /2020 04:38

សម្បុរធម្មជាតិ ស្រអែមថ្លាព្រាត ប្រុសណាមិនគិត ឃើញាឆោមសោភា ប្តេជ្ញាសុំចិត្ត ស្រឡាញ់នែបនិត្រ ក្រសោបកាយា។

Partager cet article
Repost0
13 novembre 2020 5 13 /11 /novembre /2020 09:52

ចងចិត្តស្នេហាពៅតន់ ឆក់តាមអារម្មណ៏ សន្សំភាពល្អបញ្ចង់ ។ នៅវត្តសង្ឃប្រោះទឹកមន្ត កើតនូវមង្គល សម្ពង្ស គ្រងពីអតិត។

Partager cet article
Repost0
10 novembre 2020 2 10 /11 /novembre /2020 08:55

ពៅស្រីទូលត្រៃចីវរនៅវត្ត ចិត្តល្អប្រតិព័ទ្ធចំពោះព្រះ ខំបដិបត្តិធម៏ឱ្យចាំចេះ ទុកជាចំណេះជាក្បួនប្រមុខ។

Partager cet article
Repost0
8 novembre 2020 7 08 /11 /novembre /2020 06:27

ប្រទះពៅនៅផ្ទះញាតិ សម្រឹង ធម្មជាតិ ល្អប្រៀបអច្ជរា ។ ស្រាប់តែចិត្តខ្ញុំស្ទុះឆ្លា ចង់បានស្នេហា មេត្តាពីអ្នក។

Partager cet article
Repost0
1 novembre 2020 7 01 /11 /novembre /2020 15:52

វិជាត កាលមានគន្ធ កាយនៅទន់ដេកក្បែរម្តាយ អទ្ធា មានក្លិនសាយ សុខសាន្តត្រាណសូមសាធុ។ ពីមាតាបីតា សាធុការពរព្រះពុទ្ធ ទទួលយកមកទុក ក្នុងបន្ទុក ជាកតញ្ញូ។

Partager cet article
Repost0
30 octobre 2020 5 30 /10 /octobre /2020 04:47

សន្ធ្យានកាល ខិតមកដល់ អាកាសធ្លាក់ខ្យល់ ប្តូរផ្តល់នូវរាត្រីកាល។ ត្រជាក់រុំព័ន្ទកាយា សម្លឹងវេហា ចិន្តានឹកដល់ស្រីពៅ។

Partager cet article
Repost0
22 octobre 2020 4 22 /10 /octobre /2020 05:47

រូបនៃស្នេហា មានក្នុងចិន្តាជាទ្រព្យ ជាភ័ព្វបុគ្គល មង្គលក្នុងក្តីមេត្តា។ រូបស្នេហ៏មានពិត ពិនិត្រតាមចិត្តរតនា ឃើញស្នេហ៏រចនា រូបត្បាញក្នុងចិត្តមេត្រី។

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens