Overblog
Suivre ce blog Administration + Créer mon blog
4 janvier 2018 4 04 /01 /janvier /2018 15:53

 

កំណាព្យ : បទពាក្យ៧

 

ថើបលើកដំបូង

 

រដូវវស្សាកាយត្រជាក់

លីឈ្នាងជញ្ជាត់តាមភ្លឺស្រែ

ក្រោមភ្លៀងរលឹមស្រីនៅក្បែរ

កែវកុហកម៉ែទៅចាប់ក្តាម។

 

អូនបងសសៀររកដើមត្នោត

ជម្រករកជ្រោកភ្លៀងបេះប្រាណ

ជាឋានសាស័ព្ទប្រាប់គ្រប់យ៉ាង

ត្រើយត្រាណមេត្តាឲបងថើប។

 

ថ្ពាល់សើមទឹកភ្លៀងជាសៅគន្ធ

ស្រវាឱបទមចិត្តរំភើប

ស្រីថ្លៃនៅស្ងៀមមិនកម្រើក

ទង្វើចំពើបគ្រប់គូរស្នេហ៏។

 

ឧប សៅ សង្ហា

ត្រើយត្រាណ ឬ ត្រាណត្រើយ, គាំទ្រ។  សៅគន្ធ, ទឹកក្រអូប, ទឹកអប់។  ទម, ផ្កានៅក្រពុំ។  ទង្វើចំពើប, ទង្វើលើកទី១។

Partager cet article
Repost0
1 janvier 2018 1 01 /01 /janvier /2018 19:44

 

កំណាព្យ : បទពាក្យ៤

រដូវច្រូត

 

អង្គុយស្រងូត     កណ្តាលអាធ្រាត

ចិត្តមានវិវាទ     នៅក្នុងអារម្មណ៏។

 

ក្នុងតូបប្រក់ស្បូវ     ចិត្តថប់បារម្ភ

ឮពាយសម្ពន្ធ     អង្អែលកាយា។

 

យប់ស្ងាត់មានខែ     រស្មីសោមថ្លា

ពពកយាត្រា     តាមខ្យល់ត្រជាក់។

 

ឃើញស្រូវក្នុងស្រែ     ចិត្តជាប់ចំពាក់

ស្រីធ្លាប់រាក់ទាក់     ពេលរដូវច្រូត។

 

ចិត្តប្រុសរង់ចាំ     ស្រីឆោមបីដូច

កណ្តៀវត្រូវច្រូត     ទាំងស្រូវទាំងស្នេហ៏។

 

ក្នុងស្រែឆ្នាំថ្មី     រាប់ខែខំថែ

កាយស្រីនៅក្បែរ     ជាព្រេងសំណាង។

ឧប សៅ សង្ហា

ពាយ, ពាយុ, ខ្យល់។     

Partager cet article
Repost0
31 décembre 2017 7 31 /12 /décembre /2017 08:50

 

កំណាព្យ : បទរមាំងដើរព្រៃ

 

សួស្តី ឆ្នាំថ្មី

 

ឆ្នាំថ្មីមិត្តជិតឆ្ងាយប្រាណជូនពរ

ឆ្នាំថ្មីផ្លូវត្រូវពាំនាំជោគជ័យ

ឆ្នាំថ្មីចិត្តគិតរកជ្រកក្នុងធម៏

ឆ្នាំថ្មីរែងវែងវេទទេសន៏ជាធ្នាប់ ។

 

ឆ្នាំថ្មីចាគភ័កគ្រប់សព្វក្នុងចិត្ត

ឆ្នាំថ្មីចងក្រងទ្រព្យរ័ត្នសុចរិត

ឆ្នាំថ្មីវាតញាតិចែករែកគ្រប់ទុក្ខ

ឆ្នាំថ្មីជាគ្នាគាប់រាប់សុខសាន្ត។

 

ឧប សៅ សង្ហា

ពន្យល់ពាក្យ : រែង, ចង ; ស្រែះ។  វេទ ; ចំណេះ។  ធ្នាប់ ប្រើជាពាក្យកាត់ សណ្តាប់ធ្នាប់។  ចាគៈភ័ក ; សាង នូវ សន្ធាទាន។

Partager cet article
Repost0
28 décembre 2017 4 28 /12 /décembre /2017 07:47

 

កំណាព្យ : បទកាកគតិ

 

ថ្ងៃកំណើត

 

ថ្ងៃដែលកូនកើត

ស្រែយំកក្រើក  ជាធម្មជាតិម្នុស  ត្រូវមានជីវន្ត

  រស់គ្មានប្រទុស  ចិត្តសែតបរិសុទ្ធ  គ្មានទុក្ខព្រាត់ម៉ែ។

 

ភ្នែកកូននៅបិទ

តែច្រមុះហិត ក្លិនហើរនៅក្បែរ  កាយកូនអាក្រាត

ឋិតនៅជិតម៉ែ  កំដៅម្តាយថែ  ទារកនៅស្រួយ។

 

អរគុណអ្នកវង

ចំនួនខែនព   ពពោះគ្មានព្រួយ  ចិញ្ចឹមពីជៈ

ក្នុងផ្ទៃគ្មានប្រួល   ឋានសុខម៉ែជួយ  ផ្តល់គ្រប់ចំណី។

 

បដិការគុណ

អញ្ញលីសែនធ្ងន់ ចំពោះសត្រី  ជនីម្នុសលោក

នៅលើផែនដី  វិសៃជាស្រី ជាយាអរិយ។

 

ឧប សៅ សង្ហា

ពន្យល់ពាក្យ : អ្នកវង, អ្នកថ្លៃ។  នព, ប្រាំបួន។  ពិជៈ, គភ៏, ដើមកំណើត ; fœtus។  ប្រួល ជាពាក្យកាត់ របស់ពាក្យ ប្រែប្រួល។  ជនី, ម្តាយ។  វិសៃ, ធម្មជាតិ។

Partager cet article
Repost0
26 décembre 2017 2 26 /12 /décembre /2017 08:12

 

កំណាព្យ បទភុជង្គលីលា

 

ម៉ែ

 

កូននៅជាកុមារភាព  ហែម៉ែមុខគ្រាម

ជិះយានក្បែរលោង ។

 

ក្នុងក្បួនជូនម៉ែទៅរោង  សវកម្មគ្រោង

ដីល្អោមក្នុងវត្ត។

 

បីវស្សាបែកម៉ែវង   កូនរស់ខ្វះទង

ព្រោះរងកំព្រា។

 

ខ្វះទងថ្នមជាមាតា  ថែទាំរក្សា

កុមារគ្រប់ល្ហក់។

 

នៅរកម៉ែទារយាមយប់   ព្រះក្សីរគម្រប់

សព្វគ្រប់ការឃ្លាន។

 

សព្វថ្ងៃនឹកម៉ែមិនឃ្លាត ជួនភ្នករាប់រៀប

ជំរាបចែកម៉ែ។

 

ឧប សៅ សង្ហា

ពន្យល់ពាក្យ : លោង, ក្តារមឈូស។  សវកម្ម, ការរំលាយសព។  ល្អោម, ក្នុងកន្លែងលំហ, នៅកណ្តាលវាលធំ។  វង,អ្នកថ្លៃ។  យាមយប់, យំយប់។  ព្រះក្សីរ ទឹកដោះ។

Partager cet article
Repost0
23 décembre 2017 6 23 /12 /décembre /2017 05:32

 

កំណាព្យ : បទពាក្យ៧

 

រសៀលគងភ្នំ

 

ជាបទចំរៀងផ្តិតក្នុងចិត្ត

ស្តាប់នាំឲនឹករឿងគូរស្នេហ៏

សរសើរកវីចេះបកប្រែ

រឿងពិតទុកថែក្នុងបេះដូង។

 

រៀបរាប់ពីសោកក្នុងអារម្មណ៏

ចិត្តស្រំដ្បិតត្បាញស្នេហ៏ដំបូង

មិនបានស្មានថាត្រូវសាបសូន្យ

គូរព្រេងគ្មានអូនជាវាសនា។

 

កវីថាកម្មពីអតិត

ទោះមហិទ្ធិឫទ្ធិក្នុងស្នេហា

ពុំស្រាយបញ្ហាធម្មវេរា

ប្រាថ្នារូបស្រីជាគូរស៊ន។

 

មានតែលាក់ខ្លួនពួនក្នុងទុក្ខ

ព្រោះដុតភ្លើងស្នេហ៏គ្មានទំនង

នាំឲចិត្តស្រីរកបង្គង

ក្រងគ្រងស្នេហាមានទំនាស់។

 

ឧប សៅ សង្ហា

ពន្យល់ពាក្យ :

ស្រំ, ធ្វើទុក្ខបុកម្នេញខ្លាំង ; damner។  ស៊ន ; ទ្វេគុណ, doubler

Partager cet article
Repost0
19 décembre 2017 2 19 /12 /décembre /2017 04:30

 

កំណាព្យ: បទពាក្យ៤

ទឹកហូរទៅ

 

   ហូរគ្មានត្រឡប់          ទៅរកសាគរ

 

លើដីនគរ                 ទុកល្បាប់ជាជី។

 

តាមដងទន្លេ            ខ្លួនជាវារី

 

ត្រូវហ៊ានវានទី           ទឹកចិត្តខ្វល់ខ្វាយ។

 

តែផ្កាមាត់ច្រាំង        នឹកឡើងសោកស្តាយ

 

ឃើញភ្លាមទៅឆ្ងាយ    ឃ្លាតគន្ធពុំងា។

       

ហូរក្បែរកុលាប          គ្មានពេលបានលា

 

ចិត្តកើតឫស្សា          ឃើញច្រាំងញញឹម។

 

វសន្តរដូវ                   ធ្លាក់ភ្លៀងរលឹម

 

ចិត្តគ្មានសង្ឃឹម        វឹលជួបផ្កាវិញ។

 

ហូរគ្មានត្រឡប់          ទាំងចិត្តស្ងួតរីង

 

ឃើញចន្ទរះពេញ        រជនីពេញបូណ៏។

 

ចន្ទអុជភ្លើងផ្កាយ     បំភ្លឺមេឃបូរណ៏

              

បន្លាយទឹកហូរ           រ៉ាក្រោមដួងសោម។

 

 

ឧប សៅ សង្ហា

Partager cet article
Repost0
16 décembre 2017 6 16 /12 /décembre /2017 17:54

 

Poème

Un souri charmant qui perce un cœur

Un jeune homme innocent est tombé amoureux

 Et fait un vœu avec le cœur devant une jeune femme inconnue

De garder pour la vie de cette rencontre hasardeuse.

 

Partager cet article
Repost0
14 décembre 2017 4 14 /12 /décembre /2017 07:08

 

កំណាព្យ : បទភុជង្គលីលា

 

ជរាភាព

 

ជរាភាពមកដល់ហើយ  គ្មាននរណាឡើយ

អាចឆ្លើយថាទេ។

 

ទោះខ្លួនគ្មានពេលទំនេរ  ទទួលហើយវេរ

ពេលរេអាយុ។

 

ព្រោះវាជាផ្លូវមនុស្ស  មិនអាចប្រទុស

ពន្យុះយកឈ្នះ។

 

ទោះព្រះផ្គង់ធម៏តេជៈ  ក៏ជួបប្រទះ

ចាស់រះក្នុងកាយ។

 

ពុទ្ធចក្រជាអភិប្រាយ  បានថ្លែងចុះផ្សាយ

របាយកាយសត្វ។

 

វាលវដ្តសង្សារជាច្បាប់  អនិច្ចំប្រាប់

រូបព្រាត់អាត្ម័ន។

 

នុះជនមិនត្រូវបារម្ភ  នៅក្នុងអារម្មណ៏

                                  ចុះញ៉មការពិត។

 

ឧប សៅ សង្ហា

Partager cet article
Repost0
12 décembre 2017 2 12 /12 /décembre /2017 05:07

 

កំណាព្យ

ចំនួប ពេល ប្រភាត

 

សូរ្យយាងឆាប់មកដល់  ពេលចន្ទនៅសល់

ខ្យល់ផ្តល់ត្រជាក់។

ឃើញវិភាករ ចន្ទវាក់  វេលាណាជាក់

ត្រូវលាក់កាយពួន។

ញញឹមដាក់គ្នាព្រោះជួប  នៅពេលជួន

អៀនខ្លួនហួសស្មាន។

អាចជួបពេលប្រភាតបាន  ឃើញភក្រ្តនិងប្រាណ

សន្តានគ្នាសោត។

មួយនាទីស្មើនឹងកោដិ  លួចអរប្លោត

គួរកោតធម្មជាតិ។

បង្កើតចៃដន្យច្បាប់ជ្រៀត   ឲចន្ទបានបៀត

នឹងញាតិវង្សតន់។

 

ឧប សៅ សង្ហា

ពន្យល់ពាក្យ : វិភាករ, ព្រះអាទិត្យ។  សន្តានសោត, ជាគ្រួសារសោះ ; en plus, c’est de la famille។  ប្លោត, យ៉ាងខ្លាំង ; vivement។  ជ្រៀត, បន្ថែម ; ajouter។  តន់, ជាទីស្រឡាញ់ ; bien aimé

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens